លោក ឈុត វុទ្ធី មានអាយុជាង ៤០ឆ្នាំ រស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខែត្រកណ្ដាល។ លោកមានកូនចំនួនបីនាក់ ប្រុសម្នាក់ ស្រី ២នាក់។ លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពីប្រទេសរុស្សី។ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅឆ្នាំ១៩៩២ លោក ឈុត វុទ្ធី បានធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងធ្វើជាគ្រូបង្ហាត់នាយទាហាននៅក្រសួងការពារជាតិ។ លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបម្រើការងារនៅអង្គការ គ្លបល វីនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។ ក្រោយពីរដ្ឋាភិបាលបានបណ្ដេញអង្គការ គ្លបល វីនេស ចេញពីកម្ពុជា លោក ឈុត វុទ្ធី បានបង្កើតអង្គការមួយឈ្មោះថា អង្គការការពារធនធានធម្មជាតិដែលគេដឹងថា អង្គការរបស់លោកមានជំនួយពីប្រទេសអាល្លឺម៉ង់ ដែលមានសកម្មភាពការងារផ្ដោតសំខាន់លើការការពារព្រៃឈើ និងធនធានធម្មជាតិ រហូតដល់បច្ចុប្បន្ន។ ......
Chut Wutty (Khmer: ឈុត វុទ្ធី; 1972–2012) was Founder and Director of the Natural Resource Protection Group (NRPG). He was a Cambodian environmental activist best known as the country’s most vocal critic of the military's alleged role in illegal logging conducted by companies granted land concessions in protected forests and related government corruption.

