បទ «ជនជាតិខ្មែរ»

    Author: Unknown Genre: »
    Rating


    បទ «ជនជាតិខ្មែរ»


    I. ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវតែយើងថែជាតិឲ្យបានរុងរឿង
    កេរ្តិ៍ឈ្មោះជាតិបានថ្កុំថ្កើន លុះត្រាតែយើងជួយថែរក្សា។ 

    II. ទោះបីខ្មែរទៅនៅប្រទេសណា ត្រូវកុំភ្លេចថាយើងកើតពីជាតិខ្មែរ
    ឲ្យបរទេសវាបង្វែរ ឲ្យខ្មែរនឹងខ្មែរបែកសាមគ្គីគ្នា។ 

    R. ថ្វីបើគេហ៊ានចំណាយ ប្រាក់ក៏ចាហូរហៀរយ៉ាងណា
    ត្រូវកុំភ្លេចជនជាតិខេមរា រុងរឿងថ្លៃថ្លាតាំងពីបុរាណ។ 

    III. កេរ្តិ៍ឈ្មោះជាតិនៅគង់វង់នៅបានយូរ លុះត្រាយើងស៊ូរូបរួមគ្នាគ្រប់ប្រាណ
    ខំការពារដោយក្លាហាន ទើបជាតិយើងបានស្គាល់ក្តីរុងរឿង។

    និពន្ធដោយ៖ សម្តេច ព្រះសង្ឃរាជ ជួន ណាត

    ច្រៀងដោយ៖ ទូច ស៊ុននិច្ច

    Leave a Reply

    Blogger templates

    Blogger news

    Blogroll